Jesus Loves You Church

In Cambodia(At Prek Pnov)

ច្រូតថ្វាយព្រះអង្គ រដូវចម្រូត ខ្មែរថ្វាយបង្គំ Khmer Worship





ច្រូតថ្វាយព្រះអង្គ



ច្រៀងថា   ឱ​បង​ប្អូន​អើយ​ ឬ យុវជន​អើយ សម្រាប់​ក្រុម​យុវជន    ។

1.    រដូវ​ចម្រូត                     ឱ​បង​ប្អូន​អើយ​              បាន​មក​ដល់​ហើយ
ចូរ​ចាប់​កណ្ដៀវ​                        ចេញ​ច្រួត​គ្រប់​គ្នា​         កុំ​ធ្វេស​ព្រងើយ​
ដ្បិត​ស្រូវ​ផ្លែ​ទុំ​ល្មម​ហើយ          ឱ​បង​ប្អូន​អើយ​  ប្រឹង​កុំ​បង្អង់
ច្រូត​ផង  យើង​ប្រមូល​ផង​        ច្រួត​ថ្វាយ​ព្រះ​អង្គ​         ទាន់​ពេល​នៅ​ថ្ងៃ           ។

2.    ទោះ​ក្ដៅ​រងារ​               ឱ​បង​ប្អូនអើយ​              ប្រឹង​ទាន់​ដើម​ដៃ
ក្រែង​ស្រួត​ទុំ​ញោស​     រដូវ​ជ្រុល​ហួស​             ខាត​បង់​ច្រើន​ក្រៃ
យើង​ច្រួត​ឲ្យ​ទាន់​ដើម​ដៃ​          សម្រាំង​សាលី​ ថ្វាយ​ទ្រង់​យ៉ាង​ឆាប់
ច្រួត​រួច​   ចង​ជា​កណ្ដាប់​           ចួរ​យើង​ប្រ​ញាប់​           ដោយ​ចិត្ត​ស្មោះ​ត្រង់​    ។

3.    ទោះ​បី​គ្នា​តិច                ឱ​បង​ប្អូន​អើយ​              ត្រូវ​ច្រូត​ថ្វាយ​ទ្រង់
ព្យា​យាម​ជា​ចិច្ច​                        កុំ​ធ្វេស​ភ្លាំង​ភ្លេច​           ឬ​នៅ​រារង់
យើង​ទូល​សូម​ពី​ព្រះ​អង្គ​           ថែម​កម្លាំង​ផង​  ចម្រូត​ធំ​ណាស់
មុន​យប់​  យើង​ហើយ​ស្រ​ឡះ​   ថ្វាយ​ព្រះ​អម្ចាស់​          នាំ​ចូល​ឋាន​សួគ៌           ។





ច្រូតថ្វាយព្រះអង្គ រដូវចម្រូត ខ្មែរថ្វាយបង្គំ Khmer Worship ច្រូតថ្វាយព្រះអង្គ  រដូវចម្រូត ខ្មែរថ្វាយបង្គំ Khmer Worship Reviewed by Khmer Worship on 1:29 AM Rating: 5
Powered by Blogger.